info@ncac.org.kh
June 12, 2014
ម ជ ម ត្រូវបាន​លើកទឹកចិត្ត និង​ប្រគល់​សិ​ទិ្ធ​ឱ្យ​ផ្តល់​សេវា​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ពេញលេញ​នូវ​វិវាទ​ពាណិជ្ជកម្ម ហើយ​ចូលរួមចំណែក​ដល់​ការបង្កើត និង​ការរក្សា​នូវ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឆ្លង​ប្រទេស​។ ហេតុនេះ ម ជ ម កំពុង​រៀប​ផែនការ​ដាក់ចេញ​នូវ​នីតិវិធី និង​យន្តការ​ចាំបាច់​សម្រាប់​ផ្តល់​សេវា​ផ្សះផ្សារ​សម្រុះសម្រួល សន្ធានកម្ម ក្នុងតម្លៃ​សមរម្យ និង​អាចមាន​លទ្ធភាព​ប្រើប្រាស់​បាន ដល់​ភាគី​ដែល​ជ្រើស​រើសយក​ការផ្សះផ្សារ​សម្រុះសម្រួល​ស​ន្ធា​ន​កម្ម​ធ្វើជា​ជំហាន​មួយ​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម មុននឹង​នាំ​ករណី​វិវាទ​ទៅ​ដោះស្រាយ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ ឬ តាម​តុលាការ ក្នុងករណី​ដែល​គូភាគី​មិនអាច​ឈានដល់​ការព្រមព្រៀង​អំពី​ដំណោះស្រាយ​ចំពោះ​វិវាទ​របស់ខ្លួន​ក្រោយ​ការចូលរួម​ក្នុង​ដំណើរការ​ផ្សះផ្សារ​សម្រុះសម្រួល​សន្ធានកម្ម​។ អ្នក​ផ្សះផ្សារ​សម្រុះសម្រួល សន្ធាន​ការី អាច​ត្រូវបានតែងតាំង​ចេញពី​ក្នុងចំណោម​ម​ជ្ឈ​ត្ត​ករ​ដែលមាន​គុណសម្បត្តិ​គ្រប់គ្រាន់​របស់ ម ជ ម ឬ ពី​ក្នុងចំណោម អ្នក​ផ្សះផ្សារ​សម្រុះសម្រួល សន្ធាន​ការី មកពី​ខាងក្រៅ ដែល​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ ម ជ ម​។
ចំនួនអ្នក
ចូលទស្សនា
00252026