info@ncac.org.kh
June 19, 2014
    ក្រុមប្រឹក្សាប្រតិបត្តិរបស់ ម ជ ម ត្រូវបានបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាត ចេញពីក្នុងចំណោមសមាជិកដែលមានសិទិ្ធបោះឆ្នោតរបស់ ម ជ ម សម្រាប់អាណត្ត ២ឆ្នាំ។ សមាជិកមួយរូបៗនៃ ម ជ ម អាចត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ ក្នុងលក្ខណៈកិត្តិយស និងគ្មានប្រាក់បំណាច់ ហើយសម្រាប់យ៉ាងច្រើន ២ អាណត្តជាប់ៗគ្នា។ បច្ចុប្បន្ន ក្នុងអាណត្តទី១ នេះ ក្រុមប្រឹក្សាប្រតិបត្តិ មានសមាសភាពសមាជិកចំនួន ៧ រូប ដែលក្នុងនោះ ៦ រូបជាសមាជិកមជ្ឈត្តករ និង ១ រូបទៀត ជាសមាជិកនីតិបុគ្គល។ សមាជិកទាំងនេះត្រូវបានបោះឆ្នោតជ្រើសតាំងកាលពីដើមឆ្នាំ ២០១៣ ឱ្យបំពេញមុខងារតាមអាណត្តពីឆ្នាំ ២០១៣ ដល់ ២០១៥។

- លោក រស់ មុនិន្ទៈ ប្រធាន
- លោក ភិន​ សុវត្តិ ​
អនុប្រធាន
- លោក​​ វង្ស​ មិនាថ
ហេរញ្ញិក
- លោកស្រី សេង វួចហ៊ុន សមាជិក  លោក ទេស​ ចំរើន សមាជិក  និង សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា
សមាជិក
ចំនួនអ្នក
ចូលទស្សនា
00270779