info@ncac.org.kh
June 19, 2014
      មហាសន្និបាត គឺជាអង្គភាពគ្រប់គ្របថ្នាក់កំពូលរបស់ ម ជ ម។ មហាសន្និបាត ត្រូវបានប្រគល់សិទិ្ធអំណាចឱ្យអនុម័ត ឬ កែសម្រួលនូវវិធានផ្ទៃក្នុង គោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិការ វិធានមជ្ឈត្តការ និងតារាងតម្លៃសេវាមជ្ឈត្តការ ថវិកាប្រចាំឆ្នាំ និង វិភាគទានសមាជិក  ឱ្យបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាប្រតិបត្តិ និងឱ្យសម្រេចលើការតែងតាំងប្រចាំឆ្នាំនូវសវនករហិរញ្ញវត្ថុផៃ្ទក្រៅ។ ជាទូទៅ មហាសន្និបាតរបស់ ម ជ ម គឺត្រូវធ្វើឡើងប្រចាំឆ្នាំ។ ប៉ុន្តែ ក្នុងស្ថានភាពពិសេស ដែលទាមទារឱ្យមានសេចក្តីសម្រេចរបស់មហាសន្និបាត ករណីនោះ ក្រុមប្រឹក្សាប្រតិបត្តិ ឬ សមាជិករបស់ ម ជ ម ចំនួនសមាជិកភាគច្រើននៃក្រុមប្រឹក្សាប្រតិបត្តិ អាចផ្តួចផ្តើមគំនិត និងស្នើសុំឱ្យមានសន្និបាតវិសាម័ញ្ញ។ ថ្វីត្បិតតែមានសមាជិក ម ជ ម បីប្រភេទ (គឺ សមាជិកជាមជ្ឈត្តករ សមាជិកជានីតិបុគ្គល និង សមាជិកគាំទ្រដែលមិនមែនជាមជ្ឈត្តករ) ប៉ុន្តែមានតែសមាជិកជាមជ្ឈត្តករ និងសមាជិកជានីតិបុគ្គល ប៉ុណ្ណោះដែលមានសិទ្ធិចួលរួមប្រជុំ និងបោះឆ្នោតក្នុងមហាសន្និបាត។

ចំនួនអ្នក
ចូលទស្សនា
00278433