855 - 12 44 00 22
info@ncac.org.kh
May 08, 2015
គណៈកម្មាធិការត្រូវធ្វើការតែងតាំងមជ្ឈត្តករដែលត្រូវបានតម្រូវ ឬ ត្រូវបានស្នើឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ហើយត្រូវស្វែងរកបុគ្គលដែលសាកសមសម្រាប់ការតែងតាំងដោយយកចិត្ត ទុកដាក់ដល់ ៖

(១) ប្រភេទនៃវិវាទ

(២) ភាសាសម្រាប់មជ្ឈត្តកម្ម

(៣) ភាពដែលអាចរកបាននៃមជ្ឈត្តករដែលប្រកបដោយសក្តានុពល

(៤) អត្តសញ្ញាណរបស់គូភាគីវិវាទ

(៥) ភាពឯករាជ្យ និងអព្យាក្រឹត្យរបស់មជ្ឈត្តករ

(៦) ភាពស្របតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងមជ្ឈត្តការ

(៧) ឱវាទ ឬការស្នើសុំរបស់គូភាគីវិវាទ

(៨) ក្នុងករណីជ្រើសរើសវេទិការមជ្ឈត្តកម្មដែលមានមជ្ឈត្តករតែម្នាក់ ឬប្រធានវេទិកាមជ្ឈត្តកម្ម ត្រូវពិនិត្យពីសញ្ជាតិរបស់មជ្ឈត្តករជាមួយសញ្ជាតិរបស់គូភាគីវិវាទ។

គណៈកម្មាធិការអាចទាក់ទងបុគ្គលដែលត្រៀមតែងតាំងជាមជ្ឈត្តករដើម្បីឲ្យបានដឹងប្រាកដថា បុគ្គលនោះមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ជាបេក្ខជនក្នុងការតែងតាំងជាមជ្ឈត្តករ។

គណៈកម្មាធិការមិនអាចតែងតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ សមាជិក ឬសមាជិកបំរុងណា ម្នាក់របស់គណៈកម្មាធិការជាមជ្ឈត្តករឡើយ លើកលែងតែមានការស្នើសុំរបស់គូភាគីវិវាទ ឬមានការ ព្រមព្រៀងពីគូភាគីវិវាទ។

បន្ទាប់ពីមានសេចក្តីសម្រេចស្តីពីការតែងតាំងមជ្ឈត្តករ គណៈកម្មាធិការត្រូវផ្ញើសេចក្តីសម្រេច នោះភ្លាមជូនអគ្គលេខាធិការដ្ឋានដោយភ្ជាប់ជាមួយសេចក្តីថ្លែងការណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗ ប្រសិនបើមាន។
Visitors Number
00252089