855 - 12 44 00 22
info@ncac.org.kh
May 08, 2015
  សមាជិកគណៈកម្មាធិការអាចអវត្តមានក្នុងអង្គប្រជុំដោយមូលហេតុ ទំនាស់ផលប្រយោជន៍ មានធុរៈចាំបាច់នានា ឬកត្តាផ្សេងៗទៀត។ 

  ក្រោយពីទទួលបានសេចក្តីជូនដំណឹង ប្រសិនបើសមាជិកណាម្នាក់មិនអាចចូលរួមប្រជុំបានត្រូវរាយការណ៍ទៅអគ្គលេខាធិការដ្ឋានភ្លាម និងមិនឲ្យលើសពី ៤៨ម៉ោង គិតពីថ្ងៃជូនដំណឹង។ 

  អគ្គលេខាធិការដ្ឋានត្រូវជូនដំណឹងទៅសមាជិកបំរុងលំដាប់ទី១ភ្លាមដើម្បីជំនួសកន្លែងសមាជិកដែលអវត្តមាន និងត្រូវផ្ញើររាល់ឯកសារពាក់ព័ន្ធផ្សេងៗសម្រាប់ប្រជុំជូនសមាជិកបំរុងនោះ។

  ករណីសមាជិកបំរុងអវត្តមានដែរ សមាជិកបំរុងនោះត្រូវជូនដំណឹងភ្លាមទៅអគ្គលេខាធិការដ្ឋានដើម្បីឲ្យអគ្គលេខាធិការដ្ឋានរៀបចំបំពេញកន្លែងទំនេរ។ 

  ក្នុងករណីសមាជិកបំរុងទី១អវត្តមាន ការបំពេញកន្លែងជំនួសត្រូវធ្វើតាមលំដាប់លំដោយនៃសមាជិកបំរុង។
Visitors Number
00252092