855 - 12 44 00 22
info@ncac.org.kh
May 08, 2015
(១) គណៈកម្មាធិការត្រូវមានប្រធានម្នាក់

(២) ប្រធានគណៈកម្មាធិការ ជាអ្នកកោះប្រជុំ ដឹកនាំអង្គប្រជុំ និងសម្របសម្រួលអង្គប្រជុំ

(៣) កូរ៉ុមសម្រាប់ប្រជុំត្រូវមានវត្តមានបីរូប

(៤) សមាជិកដែលវត្តមានក្នុងអង្គប្រជុំមានអាយុតិចជាងគេគឺជាលេខាកត់ត្រានៃការប្រជុំរបស់គណៈកម្មាធិការ។

(៥) ក្នុងករណីប្រធានអវត្តមាន សមាជិកដែលមានអាយុច្រើនជាងគេ ជាអ្នកកោះប្រជុំ ដឹកនាំអង្គប្រជុំ និងសម្របសម្រួលអង្គប្រជុំ។ ត្រូវធ្វើដូចគ្នាក្នុងករណីសមាជិកដែលមានអាយុច្រើនជាងគេអវត្តមាន គឺសមាជិកដែលមានអាយុច្រើនបន្ទាប់ត្រូវអនុវត្តភារកិច្ចនេះ។

(៦) ទាំងសមាជិក និងសមាជិកបំរុង មិនអាចធ្វើសិទ្ធិប្រទានឡើយ

(៧) សេចក្តីសម្រេចយកជាបានការលុះត្រាមានសម្លេងគាំទ្រភាគច្រើនដាច់ខាត

(៨) សម្លេងប្រធាន ឬសមាជិកដែលអនុវត្តភារកិច្ចនេះមានឧត្តមមានុភាព

(៩) ប្រធាន ឬសមាជិកដែលអវត្តមានត្រូវជូនដំណឹងយ៉ាងយូរ ៤៨ម៉ោងមុនពេលប្រជុំទៅ អគ្គលេខាធិការដ្ឋាន

(១០) ការកោះប្រជុំត្រូវធ្វើយ៉ាងតិចបំផុត ៣ថ្ងៃមុនពេលប្រជុំ

(១១) សមាជិកគណៈកម្មាធិការម្នាក់ត្រូវចាត់ទុកថាមានវត្តមានក្នុងការប្រជុំគណៈកម្មាធិការ ប្រសិនបើគាត់ចូលរួមតាមរយៈទូរស័ព្ទ ឬមធ្យោបាយអេឡិចត្រូនិចផ្សេងៗ ដែលអាចឲ្យសមាជិកគណៈកម្មាធិការដែលកំពុងចូលរួមក្នុងអង្គប្រជុំបានឮគ្នាទៅវិញទៅមក។ នុងករណីនេះត្រូវធ្វើរបាយការណ៍ និងរក្សាទុកខ្សែអាត់នៃការប្រជុំយ៉ាងតិច១ខែ។

(១២) រាល់ការប្រជុំ និងការងាររបស់គណៈកម្មាធិការត្រូវរក្សាទុកជាការសម្ងាត់ លើកលែងតែអនុញ្ញាតឲ្យលាតត្រដាង យោងតាមច្បាប់ និងវិធានជាធរមាន។

(១៣) រាល់សេចក្តីសម្រេចរបស់គណៈកម្មាធិការត្រូវរក្សាជាការសម្ងាត់ លើកលែងតែអនុញ្ញាតឲ្យលាតត្រដាង យោងតាមច្បាប់ និងវិធានជាធរមាន។
Visitors Number
00270763