855 - 12 44 00 22
info@ncac.org.kh
May 08, 2015
គណៈកម្មាធិការ គឺគណៈកម្មាធិការតែងតាំងមជ្ឈត្តកររបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

ពាក្យស្នើសុំឲ្យតែងតាំងមជ្ឈត្តករ សំដៅដល់បញ្ញត្តិក្នុងសេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្ម ឬឯកសារដាច់ដោយឡែកដែលអគ្គលេខាធិការដ្ឋានបានទទួលតាមរយៈការប្រគល់ដោយផ្ទាស់ ឬតាមមធ្យោបាយអេឡិចត្រូនិចផ្សេងៗ។

អគ្គលេខាធិការដ្ឋាន គឺអគ្គលេខាធិការដ្ឋានរបស់ ម.ជ.ម. ផ្នែកនាយកដ្ឋានគ្រប់គ្រងសំណុំរឿង។

មធ្យោបាយទាក់ទង សំដៅដល់ការទាក់ទងតាមរយៈអ៊ីម៉ែល រវាងសមាជិក គណៈកម្មាធិការពាក់ព័ន្ធនឹងការជូនដំណឹងអំពីការប្រជុំ ការបញ្ជាក់ថានឹងចូលរួម ឬអវត្តមានពេលអង្គប្រជុំ។

Visitors Number
00252090