855 - 12 44 00 22
info@ncac.org.kh
November 26, 2014
ច្បាប់​ស្តីពី​ការអនុវត្ត​ក្រមរដ្ឋប្បវេណី (២០១១)
មាត្រា ៤. កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ក្រមរដ្ឋប្បវេណី​
             ​ក្រមរដ្ឋប្បវេណី ត្រូវអនុវត្ត​ចាប់ពី​កា​បរិច្ឆេទ​នៃ​ការអនុវត្ត​ច្បាប់​នេះ​។ (​មាត្រា ៨៤)  ក្រោយ​ចូល​ជាធរ​មាននៅ​ទូទាំងប្រទេស ច្បាប់​នេះ​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​៦ (​ប្រាំមួយ​) ខែ ទើបត្រូវ​អនុវត្ត​។
​មាត្រា​៥. គោលការណ៍​នៃ​ការអនុវត្ត​ក្រមរដ្ឋប្បវេណី​
          ១- ក្រមរដ្ឋប្បវេណី មិនត្រូវ​អនុវត្ត​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង​មុន​កាលបរិច្ឆេទ​នៃ​ ការអនុវត្ត​ដែល​កំណត់​នៅក្នុង​មាត្រា ៤ ខាងលើនេះ (​តទៅ​ហៅថា កាលបរិច្ឆេទ​នៃ​ការអនុវត្ត​) ឡើយ លើកលែងតែ​មានប​ញ្ញ​តិ្ត​ផ្សេងទៀត​។ ប៉ុន្តែ ទំនាក់ទំនង​គតិយុត្ត​ជា​បន្ត​ដែល​បានកើត​ឡើង​មុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ហើយ​នៅតែមាន​អត្ថិភាព​ក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ត្រូវ​អនុលោម​តាម​បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី គិត​ត្រឹម​ពី​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​។​
         ២- អានុភាព​ដែល​បានកើត​ឡើង​ដោយ​បទដ្ឋាន​គតិយុត្ត ឬ ប​ញ្ញ​តិ្ត​ទំនៀមទម្លាប់​នៃ​កម្ពុជា​នៅមុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ ក្រមរដ្ឋប្បវេណី មិន​ត្រូវបាន​រារាំង​ឡើយ ក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត លើកលែង​តែមាន​បញ្ញត្តិ​ផ្សេងទៀត នៅក្នុង​ជំពូក​ទី ៥ (​អន្តរ​ប្ប​ញ្ញ​តិ្ត​) នៃ​ច្បាប់​នេះ​។
         ៣- ប​ញ្ញ​តិ្ត​នៃ​កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​២ ខាងលើនេះ មិនត្រូវ​រារាំង​ការយក​ក្រមរដ្ឋប្បវេណី​មក​អនុវត្ត​ជាគោលការណ៍​សមធម៌ ចំពោះ​បញ្ហា​ដែល​កើតឡើង​មុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ក្នុងករណី​ពុំមាន​បទដ្ឋាន​គតិយុត្ត ឬ ប​ញ្ញ​តិ្ត​ទំនៀមទម្លាប់ ដែល​កំណត់​អំពី​បញ្ហា​នេះ ឬ ក្នុងករណី​មិនដឹង​ច្បាស់​ថា​មាន​បញ្ញត្តិ​ទំនៀមទម្លាប់​។
មាត្រា ៧៥. បញ្ញត្តិ​សន្មត​
​          ចំពោះ​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង នៅក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ប្រសិនបើ​មាន​ភាពមិនច្បាស់លាស់រ​វាង​ភាគី​នៃប្រតិបត្តិ​ការ​នោះ​ថា ប្រតិបត្តិការ​នោះ​ត្រូវបាន​ធ្វើឡើង ដោយ​យោងតាម​បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី ឬ បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា ប្រតិបត្តិការ​នោះ​ត្រូវ​សន្មត​ថា ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម​ប​ញ្ញ​តិ្ត​នៃ​ក្រមរដ្ឋប្បវេណី​។​
មាត្រា ៧៦. អាទិភាព​រវាង​ប្រតិបត្តិការ​ដោយយោង​តាមច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​ កិច្ចធានា និង​ប្រតិ​ប​តិ្ត​ការ​ដោយ​យោងតាម​ក្រមរដ្ឋប្បវេណី​
​          ប្រសិនបើ​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង ដោយយោង​តាម​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា ចំពោះ​វត្ថុ​ណាមួយ និង​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម​បញ្ញត្តិ​នៃ​ ក្រមរដ្ឋប្បវេណី ចំពោះ​កម្មវត្ថុ​ដដែល មាន​វិសមិតភាព​អាទិភាព​រវាង​ប្រតិបត្តិការ​ទាំងនេះ ត្រូវ​សម្រេច​តាម​ពេលវេលា​ដែល​អាច​យក​ប្រតិបត្តិការ​នោះមក​តតាំង​ចំពោះ​ តតិយជន​។​

Visitors Number
00271097