info@ncac.org.kh
June 13, 2014
ក្រមនីតិវិធី​រដ្ឋប្បវេណី ឆ្នាំ​២០០៦
​មាត្រា ៣៥០. លិខិត​អនុវត្ត​
១- ការអនុវត្ត​ដោយ​បង្ខំ​ត្រូវធ្វើឡើង ដោយ​ផ្អែកលើ​លិខិត​អនុវត្ត​។​
២- លិខិត​អនុវត្ត គឺជា​លិខិត​ដែល​បានកំណត់​ខាងក្រោម​នេះ ÷
​ក​- សាលក្រម ឬ សាលដីកា​បង្គាប់​ឱ្យ​ផ្តល់​តាវកាលិក​ដែល​បាន​ចូល​ជា​ស្ថាពរ​។​
​ខ​- សាលក្រម ឬ សាលដីកា​បង្គាប់​ឱ្យ​ផ្តល់​តាវកាលិក​ដែល​ភ្ជាប់​ជាមួយនឹង​ការប្រកាស​ឱ្យ​អនុវត្ត​ជា​បណ្តោះអាសន្ន​។​
​ គ​- ដីកា​សម្រេច​បង្គាប់​ឱ្យ​ផ្តល់​តាវកាលិក​។ ប៉ុន្តែ ចំពោះ​ដីកា​សម្រេច​ដែល​មិន​ត្រូវមាន​អានុភាព​បើ​មិនទាន់​ចូល​ជា​ស្ថាពរ​វិញ មាន​កម្រិត​តែ​ដីកា​សម្រេច​នោះបាន​ចូល​ជា​ស្ថាពរ      ហើយ​។​
​ឃ​- ដីកា​សម្រេច​ដាស់តឿន​ដែល​ភ្ជាប់​ជាមួយនឹង​ការប្រកាស​ឱ្យ​អនុវត្ត​ជា​បណ្តោះ អាសន្ន​។​
​ ង​- ការចាត់ចែង​របស់​ក្រឡាបញ្ជី​ដែល​បានកំណត់​នៅក្នុង​កថាខណ្ឌ​ទី​១ នៃ​មាត្រា ៦៦ (​នីតិវិធី​ដើម្បី​កំណត់​ជា​ស្ថាពរ​នូវ​ចំនួន​ប្រាក់​ប្រដាប់​ក្តី​) នៃ​ក្រម​នេះ​។​
​ច​- លិខិតយថាភូត​ដែល​ធ្វើ​ដោយសារ​ការី ចំពោះ​ការទាមទារ​ដែលមាន​គោលបំណង​ឱ្យ​សង​ជា​ប្រាក់​មានកំណត់​។ ប៉ុន្តែ មាន​កម្រិត​តែ​លិខិត​ដែល​បញ្ជាក់​សេចក្តី​ថែ្ល​ង​ការណ៍​ថា កូនបំណុល​នឹង​ទទួល​ការអនុវត្ត​ដោយ​បង្ខំ​ភ្លាមៗ​។
​ឆ​- សាលក្រម ឬ សាលដីកា​របស់​តុលាការ​បរទេស ដែលមាន​សាលក្រម​អនុវត្ត ដែល​បាន​ចូល​ជា​ស្ថាពរ តាម​ប​ញ្ញ​តិ្ត​នៃ​មាត្រា ៣៥២ (​សាលក្រម​អនុវត្ត​សាលក្រម ឬ សាលដីកា​របស់​តុលាការ​បរទេស​) នៃ​ក្រម​នេះ​។
​ជ​- សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ដែលមាន​ដីកា​សម្រេច​អនុវត្ត​ដែល​បាន​ចូល​ជា​ស្ថាពរ​តាម​ប​ញ្ញ​តិ្ត​នៃ​ មាត្រា ៣៥៣ (​ដីកា​សម្រេច​អនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​) នៃ​ក្រម​នេះ​។​
​ឈ​- កំណត់​ហេតុដែល​បានកំណត់​នៅក្នុង​មាត្រា ២២២ (​អានុភាព​នៃ​កំណត់ហេតុ​ស្តីពី​ការ​សះជា ជាអាទិ៍​) នៃ​ក្រម​នេះ និង​កំណត់ហេតុ​ផ្សេងទៀត​ដែលមាន​អានុភាព​ដូច​សាលក្រម ឬ សាលដីកា​ដែល​បាន​ចូល​ជា​ស្ថាពរ​។​
មាត្រា​៣៥៣. ដីកា​សម្រេច​អនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​
១- ដើម្បី​ធ្វើការ​អនុវត្ត​ដោយ​បង្ខំ ដោយ​ផ្អែកលើ​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ទោះបីជា​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​ក្នុងប្រទេស​ក៏ដោយ សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​បរទេស​ក៏ដោយ ត្រូវ​ទទួល​ដីកា​សម្រេច​អនុវត្ត​របស់​តុលាការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
២- ភាគី​ដែល​ដាក់ពាក្យ​សុំឱ្យ​ចេញ​ដីកា​សម្រេច​អនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ត្រូវដាក់​លិខិត​ដូចខាងក្រោម​នេះ ÷
​ ក​- ច្បាប់ដើម​នៃ​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​ដែល​ត្រូវបាន​បញ្ជាក់​ដោយ​ ត្រឹមត្រូវ ឬ        ឯកសារ​ចម្លង​ដែលមាន​សេចក្តីបញ្ជាក់​ត្រឹមត្រូវ​។​
​ខ​- ច្បាប់ដើម​នៃ​កិច្ចសន្យា​ម​ជ្ឈ​ត្ត​កម្ម ឬ ឯកសារ​ចម្លង​នៃ​កិច្ចសន្យា​នោះ ដែលមាន    សេចក្តីបញ្ជាក់​ត្រឹមត្រូវ​។
៣- តុលាការ​អាច​បដិសេធ​ការអនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​បាន បើ​ភាគី​ដែល​នឹង​ទទួល​ការខូចខាត​ផលប្រយោជន៍​ពី​ការអនុវត្ត​សេចក្តីសម្រេច​ម​ ជ្ឈ​ត្ត​ករ សំអាង​បញ្ជាក់​អំពី​ហេតុ​ដូចខាងក្រោម​នេះ ÷
​ក​- ភាគី​នៃ​កិច្ចសន្យា​ម​ជ្ឈ​ត្ត​កម្ម គ្មាន​សមត្ថភាព ឬ កិច្ចសន្យា​ម​ជ្ឈ​ត្ត​កម្ម​នោះ ត្រូវ​ចាត់ទុកថា​មោ​ឃៈ តាម​បទដ្ឋាន​គតិយុត្ត​ដែល​គូភាគី​កំណត់​ជា​ច្បាប់​យោង ឬ តាម​បទដ្ឋាន​គតិយុត្ត​ប្រទេស​ដែល​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ត្រូវបាន​ធ្វើឡើង បើ​គ្មាន​ការ​កំណត់ដោយ​គូភាគី​។​
​ខ​- ភាគី​ដែល​នឹងត្រូវ​ទទួល​ការខូចខាត​ផលប្រយោជន៍ ពី​ការអនុវត្ត​សេចក្តីសម្រេច     ម​ជ្ឈ​ត្ត​ករ មិនបាន​ទទួល​សេចក្តីជូនដំណឹង​សមរម្យ​អំពី​ការជ្រើសតាំង​ម​ជ្ឈ​ត្ត​ករ ឬ នីតិវិធី        ម​ជ្ឈ​ត្ត​កម្ម ឬ មិនអាច​ការពារ​ខ្លួន​ដោយសារ​មូលហេតុ​ផ្សេងទៀត​។
​គ​- សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ទាក់ទង​នឹង​វិវាទ​ដែល​មិនបាន​កំណត់​នៅក្នុង​ចំណុច​ដែល​ត្រូវ​ទទួល​ម​ជ្ឈ​ត្ត ​កម្ម ឬ វិវាទ​ក្រៅ​ទំហំ​នៃ​ចំណុច​នោះ ឬ មាន​សេចក្តីសម្រេច​អំពី​ចំណុច​ដែល​ហួស​ពី​ទំហំ​នៃ​ចំណុច​ដែល​ត្រូវ​ទទួល​ម​ ជ្ឈ​ត្ត​កម្ម​។​
​ឃ​- ការរៀបចំ​អង្គភាព​វិនិច្ឆ័យ​នៃ​ម​ជ្ឈ​ត្ត​កម្ម ឬ នីតិវិធី​នៃ​ម​ជ្ឈ​ត្ត​កម្ម មិន​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី ឬ បើ​គ្មាន​ការព្រមព្រៀង​នោះ មិន​ស្របតាម​បទដ្ឋាន​គតិយុត្ត​នៃ​ប្រទេស​ដែល​ម​ជ្ឈ​ត្ត​កម្ម​ត្រូវបាន​ ធ្វើឡើង​។
​ង​- សេចក្តីសម្រេច​ម​ជ្ឈ​តករ មិនទាន់មាន​អានុភាព​ចង​ភាគី ឬ ត្រូវបាន​លុបចោល ដោយ​តុលាការ​នៃ​ប្រទេស​ដែល​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​នោះ​ត្រូវបាន​ ធ្វើឡើង ឬ ប្រទេស​ដែលមាន​បទដ្ឋាន​គតិយុត្ត​ដែលជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត ​ករ​នោះ​។
៤- តុលាការ​អាច​បដិសេធ​ការអនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ប្រសិនបើ​យល់ឃើញថា មាន​ហេតុ​ដូចខាងក្រោម​នេះ ÷
​ក​- ចំណុច​ដែលជា​កម្មវត្ថុ​នៃ​វិវាទ មិនអាច​ដោះស្រាយបាន​ដោ​យម​ជ្ឈ​ត្ត​កម្ម​។​
​ខ​- ការទទួលស្គាល់ ឬ ការអនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ ផ្ទុយ​នឹង​សណ្តាប់ធ្នាប់      សាធារណៈ​។​
៥- ពាក្យសុំ​ចេញ​ដីកា​សម្រេច​អនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​ក្នុងប្រទេស ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​តុលាការ​ដែលមាន​សមត្ថ​កិច្ច​លើ​កន្លែង​ របស់​កូនបំណុល​នៃ​ការអនុវត្ត ដែល​កំណត់​នៅក្នុង​មាត្រា ៨ (​សមត្ថកិច្ច​សាលាជម្រះក្តី​ដែល​បានកំណត់​ទៅតាម​លំនៅឋាន ជា   អាទិ៍​) នៃ​ក្រម​នេះ ហើយ​ក្នុងករណី​មិនអាច​កំណត់​តុលាការ​ដែលមាន​សមត្ថ​កិច្ច តាម​មាត្រា ៨ ទេនោះ ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​សាលាដំបូង​ដែលមាន​សមត្ថកិច្ច​លើ​កន្លែង ​ដែល​កម្មវត្ថុ​នៃ​ការទាមទារ ឬ ទ្រព្យ​របស់​កូនបំណុល​នៃ​ការអនុវត្ត​ដែល​អាច​រឹបអូស​បាន​ស្ថិតនៅ​។​
៦- ពាក្យសុំ​ចេញ​ដីកា​សម្រេច​អនុវត្ត​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​បរទេស ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​។​
៧- ការចេញ​ដីកា​សម្រេច​អនុវត្ត ត្រូវធ្វើឡើង​ដោយ​មិន​ស្រាវជ្រាវ​អំពី​ភាពត្រឹមត្រូវ ឬ មិន​ត្រឹមត្រូវ​នៃ​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ លើកលែងតែ​ករណី​ដែល​កំណត់​នៅក្នុង​កថាខណ្ឌ​ទី ៣ និង កថាខណ្ឌ​ទី ៤ ខាងលើនេះ​។
៨- ក្នុង​ដីកា​សម្រេច​អនុវត្ត តុលាការ​ត្រូវ​ប្រកាស​អនុញ្ញាតឱ្យ​អនុវត្ត​ដោយ​បង្ខំ តាម​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ករ​។
៩- ចំពោះ​ដីកា​សម្រេច​អំពី​ពាក្យសុំ​ឱ្យចេញ​ដីកា​សម្រេច​អនុវត្ត អាច​ប្តឹង​ជំទាស់​បាន​។​
១០- ដីកា​សម្រេច​អនុវត្ត មិន​ត្រូវមាន​អានុភាព​ឡើយ បើ​មិនទាន់​ចូល​ជា​ស្ថាពរ​ទេ​។
ចំនួនអ្នក
ចូលទស្សនា
00261995