info@ncac.org.kh
June 13, 2014
Civil Code General Provisions and Application
 ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧
​បទ​ប្បញ្ញត្តិ​ទូទៅ​

​មាត្រា ១. ច្បាប់​ទូទៅ​នៃ​នីតិឯកជន​
​ក្រម​នេះ បញ្ញត្ត​អំពី​គោលការណ៍​ទូទៅ​ដែល​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​គតិយុត្ត​ផ្នែក​ រដ្ឋប្បវេណី​។  ប​ញ្ញ​តិ្ត​នៃ​ក្រមរដ្ឋប្បវេណី​នេះ ត្រូវ​យកមកអនុវត្ត​ចំពោះ​ទំនាក់ទំនង​ទ្រព្យសម្បតិ្ត និង​ទំនាក់ទំនង​ញាតិ លើកលែងតែ​មានកំណត់​ផ្សេង នៅក្នុង​ច្បាប់​ពិសេស​។
​មាត្រា ២. គោលការណ៍​ជា​មូលដ្ឋាន
​ក្រម​នេះ កំណត់​អំពី​គោលការណ៍​នៃ​ការធានា​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ភាពស្មើគ្នា​របស់​បុរស នារី និង​សិ​ទិ្ធ​លើ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​
មាត្រា​៣. គោលការណ៍​ស្វ័យភាព​នៃ​បុគ្គល​ឯកជន​
​ក្រម​នេះ គោរព​នូវ​សេរីភាព​នៃ​ឆន្ទៈ​របស់​បុគ្គល និង​បញ្ញត្ត​អំពី​ទំនាក់ទំនង​គតិយុត្ត​ប្រកបដោយ​សមភាព​រវាង​បុគ្គល​ឯកជន ដោយ​រួមបញ្ចូល​ទាំង​នីតិបុគ្គល​។ នីតិបុគ្គល​សាធារណៈ​ដែល​នៅក្នុង​ទំនាក់ទំនង​នៃ​ការជួញដូរ ត្រូវ​ចាត់ទុកថា​ជា​បុគ្គល​ឯកជន​។
មាត្រា ៤. ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់​សិ​ទិ្ធ​ដោយ​បំពាន​
​ទោះបីជា​សិ​ទិ្ធ​ក៏ដោយ ក៏​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​បំពាន​ឡើយ​។ នៅក្នុង​ករណី​ដែល​បាន​ប្រើប្រាស់​សិ​ទិ្ធ ដោយ​បំពាន​ហួស​ពី​ទំហំ​នៃ​ការការពារ ដែល​ត្រូវបាន​បញ្ញត្ត​ទុក មិនអាច​ទទួលស្គាល់​អានុភាព​នៃ​ការប្រើ​សិ​ទិ្ធ​នោះឡើយ​។​
មាត្រា ៥. គោលការណ៍​នៃ​ភាព​សុចរិត និង​ភាពស្មោះត្រង់​
​ការប្រើ​សិ​ទិ្ធ និង​ការអនុវត្ត​ករណី​កិច្ច ត្រូវធ្វើឡើង​ដោយ​សុចរិត ផ្អែក​តាម​ភាពស្មោះត្រង់​។​


ច្បាប់​ស្តីពី​ការអនុវត្ត​ក្រមរដ្ឋប្បវេណី (២០១១)
មាត្រា ៤. កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ក្រមរដ្ឋប្បវេណី​
​ក្រមរដ្ឋប្បវេណី ត្រូវអនុវត្ត​ចាប់ពី​កា​បរិច្ឆេទ​នៃ​ការអនុវត្ត​ច្បាប់​នេះ​។ (​មាត្រា ៨៤)  ក្រោយ​ចូល​ជាធរ​មាននៅ​ទូទាំងប្រទេស ច្បាប់​នេះ​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​៦ (​ប្រាំមួយ​) ខែ ទើបត្រូវ​អនុវត្ត​។
​មាត្រា​៥. គោលការណ៍​នៃ​ការអនុវត្ត​ក្រមរដ្ឋប្បវេណី​
១- ក្រមរដ្ឋប្បវេណី មិនត្រូវ​អនុវត្ត​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង​មុន​កាលបរិច្ឆេទ​នៃ​ ការអនុវត្ត​ដែល​កំណត់​នៅក្នុង​មាត្រា ៤ ខាងលើនេះ (​តទៅ​ហៅថា កាលបរិច្ឆេទ​នៃ​ការអនុវត្ត​) ឡើយ លើកលែងតែ​មានប​ញ្ញ​តិ្ត​ផ្សេងទៀត​។ ប៉ុន្តែ ទំនាក់ទំនង​គតិយុត្ត​ជា​បន្ត​ដែល​បានកើត​ឡើង​មុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ហើយ​នៅតែមាន​អត្ថិភាព​ក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ត្រូវ​អនុលោម​តាម​បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី គិត​ត្រឹម​ពី​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​។​
២- អានុភាព​ដែល​បានកើត​ឡើង​ដោយ​បទដ្ឋាន​គតិយុត្ត ឬ ប​ញ្ញ​តិ្ត​ទំនៀមទម្លាប់​នៃ​កម្ពុជា​នៅមុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ ក្រមរដ្ឋប្បវេណី មិន​ត្រូវបាន​រារាំង​ឡើយ ក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត លើកលែង​តែមាន​បញ្ញត្តិ​ផ្សេងទៀត នៅក្នុង​ជំពូក​ទី ៥ (​អន្តរ​ប្ប​ញ្ញ​តិ្ត​) នៃ​ច្បាប់​នេះ​។
៣- ប​ញ្ញ​តិ្ត​នៃ​កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​២ ខាងលើនេះ មិនត្រូវ​រារាំង​ការយក​ក្រមរដ្ឋប្បវេណី​មក​អនុវត្ត​ជាគោលការណ៍​សមធម៌ ចំពោះ​បញ្ហា​ដែល​កើតឡើង​មុន​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ក្នុងករណី​ពុំមាន​បទដ្ឋាន​គតិយុត្ត ឬ ប​ញ្ញ​តិ្ត​ទំនៀមទម្លាប់ ដែល​កំណត់​អំពី​បញ្ហា​នេះ ឬ ក្នុងករណី​មិនដឹង​ច្បាស់​ថា​មាន​បញ្ញត្តិ​ទំនៀមទម្លាប់​។
មាត្រា ៧៥. បញ្ញត្តិ​សន្មត​
​ចំពោះ​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង នៅក្រោយ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត ប្រសិនបើ​មាន​ភាពមិនច្បាស់លាស់រ​វាង​ភាគី​នៃប្រតិបត្តិ​ការ​នោះ​ថា ប្រតិបត្តិការ​នោះ​ត្រូវបាន​ធ្វើឡើង ដោយ​យោងតាម​បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី ឬ បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា ប្រតិបត្តិការ​នោះ​ត្រូវ​សន្មត​ថា ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម​ប​ញ្ញ​តិ្ត​នៃ​ក្រមរដ្ឋប្បវេណី​។​
មាត្រា ៧៦. អាទិភាព​រវាង​ប្រតិបត្តិការ​ដោយយោង​តាមច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​ កិច្ចធានា និង​ប្រតិ​ប​តិ្ត​ការ​ដោយ​យោងតាម​ក្រមរដ្ឋប្បវេណី​
​ប្រសិនបើ​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង ដោយយោង​តាម​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា ចំពោះ​វត្ថុ​ណាមួយ និង​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម​បញ្ញត្តិ​នៃ​ ក្រមរដ្ឋប្បវេណី ចំពោះ​កម្មវត្ថុ​ដដែល មាន​វិសមិតភាព​អាទិភាព​រវាង​ប្រតិបត្តិការ​ទាំងនេះ ត្រូវ​សម្រេច​តាម​ពេលវេលា​ដែល​អាច​យក​ប្រតិបត្តិការ​នោះមក​តតាំង​ចំពោះ​ តតិយជន​។​

ចំនួនអ្នក
ចូលទស្សនា
00270544