855 - 12 44 00 22
info@ncac.org.kh
June 13, 2014
Civil Code General Provisions and Application
 ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧
​បទ​ប្បញ្ញត្តិ​ទូទៅ​

​មាត្រា ១. ច្បាប់​ទូទៅ​នៃ​នីតិឯកជន​
​ក្រម​នេះ បញ្ញត្ត​អំពី​គោលការណ៍​ទូទៅ​ដែល​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​គតិយុត្ត​ផ្នែក​ រដ្ឋប្បវេណី​។  ប​ញ្ញ​តិ្ត​នៃ​ក្រមរដ្ឋប្បវេណី​នេះ ត្រូវ​យកមកអនុវត្ត​ចំពោះ​ទំនាក់ទំនង​ទ្រព្យសម្បតិ្ត និង​ទំនាក់ទំនង​ញាតិ លើកលែងតែ​មានកំណត់​ផ្សេង នៅក្នុង​ច្បាប់​ពិសេស​។
​មាត្រា ២. គោលការណ៍​ជា​មូលដ្ឋាន
​ក្រម​នេះ កំណត់​អំពី​គោលការណ៍​នៃ​ការធានា​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ភាពស្មើគ្នា​របស់​បុរស នារី និង​សិ​ទិ្ធ​លើ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​
មាត្រា​៣. គោលការណ៍​ស្វ័យភាព​នៃ​បុគ្គល​ឯកជន​
​ក្រម​នេះ គោរព​នូវ​សេរីភាព​នៃ​ឆន្ទៈ​របស់​បុគ្គល និង​បញ្ញត្ត​អំពី​ទំនាក់ទំនង​គតិយុត្ត​ប្រកបដោយ​សមភាព​រវាង​បុគ្គល​ឯកជន ដោយ​រួមបញ្ចូល​ទាំង​នីតិបុគ្គល​។ នីតិបុគ្គល​សាធារណៈ​ដែល​នៅក្នុង​ទំនាក់ទំនង​នៃ​ការជួញដូរ ត្រូវ​ចាត់ទុកថា​ជា​បុគ្គល​ឯកជន​។
មាត្រា ៤. ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់​សិ​ទិ្ធ​ដោយ​បំពាន​
​ទោះបីជា​សិ​ទិ្ធ​ក៏ដោយ ក៏​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​បំពាន​ឡើយ​។ នៅក្នុង​ករណី​ដែល​បាន​ប្រើប្រាស់​សិ​ទិ្ធ ដោយ​បំពាន​ហួស​ពី​ទំហំ​នៃ​ការការពារ ដែល​ត្រូវបាន​បញ្ញត្ត​ទុក មិនអាច​ទទួលស្គាល់​អានុភាព​នៃ​ការប្រើ​សិ​ទិ្ធ​នោះឡើយ​។​
មាត្រា ៥. គោលការណ៍​នៃ​ភាព​សុចរិត និង​ភាពស្មោះត្រង់​
​ការប្រើ​សិ​ទិ្ធ និង​ការអនុវត្ត​ករណី​កិច្ច ត្រូវធ្វើឡើង​ដោយ​សុចរិត ផ្អែក​តាម​ភាពស្មោះត្រង់​។
Visitors Number
00251547