info@ncac.org.kh
June 12, 2014
រាល់​វិវាទ​ទាំងអស់​ដែល​កើតចេញពី ឬ​ដែល​ទាក់ទង​នឹង​កិច្ចសន្យា​នេះ រួមបញ្ចូល​វិវាទ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​អត្ថិភាព សុពលភាព ការអនុវត្ត ឬ​ការបញ្ចប់​កិច្ចសន្យា​នេះ ក្នុង​រយៈពេល​សាមសិប (៣០) ថ្ងៃ​ប្រតិទិន​បន្ទាប់ពី​បានដឹងថា​មាន​វិវាទ​កើតឡើង គូភាគី​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព និង​ដោយ​សុចរិត​ក្នុងការ​ចរចារ​ជា​ភាតរភាព ដោយផ្ទាល់ ឬ ដោយ​ប្រយោល នូវ​ការឯកភាព​អំពី​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​។​

​ក្នុងករណី​ខកខាន​មិនបាន​ឈានដល់​ការឯកភាព​អំពី​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​តាមរយៈ​ការចរចារ​ក្នុងអំឡុងពេល​កំណត់​ខាងលើ គូភាគី​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ស្វែងរក​ការសម្រុះសម្រួល​សន្ធានកម្ម ដោយ អ្នក​សម្រុះសម្រួល​ស​ន្ទា​ន​ការី​អ​ព្យា​ក្រឹត្យ ដែលមាន​ចំណេះដឹង​អំពី​ផ្នែក​ច្បាប់ ឬ និង ប្រភេទ​អាជីវកម្ម​ពាក់ព័ន្ធ ដែល​ត្រូវ​តែងតាំង​ដោយ ម ជ ម ហើយ​ត្រូវ​អញ្ជើញ​គូភាគី​ឱ្យចូល​រួម​វគ្គ​ផ្សះផ្សារ​សម្រុះសម្រួល ក្នុងអំឡុងពេល ដប់​ប្រាំ (១៥) ថ្ងៃ ប្រតិទិន បន្ទាប់​ពីថ្ងៃ​ទទួលបាន​នូវ​សំណើរ​សុំ​របស់​ភាគី​ណាមួយ​ឱ្យមាន​ការជ្រើសតាំង​អ្នក​សម្រុះសម្រួល​ស​ន្ទា​ន​ការី ។ អ្នក​សម្រុះសម្រួល ត្រូវ​បញ្ចប់​នូវ​ការសម្រុះសម្រួល​ផ្តល់យោបល់​មិនជា​ប់​កាតព្វកិច្ច​អនុវត្ត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​មិនអាច​យឺត​ជាង​សាមសិប (៣០) ថ្ងៃ​ប្រតិទិន​គិត​ចាប់​ពីថ្ងៃ​ដាក់ពាក្យ​ស្នើសុំ​ការជ្រើសតាំង​អ្នក​សម្រុះសម្រួល​ស​ន្ទា​ន​ការី ឡើយ​។​

​ក្នុងករណី​ខកខាន​មិនបាន​ទទួល​សេវា​សម្រុះសម្រួល​សន្ធានកម្ម ឬ ខកខាន​មិនបាន​ឈានដល់​ការឯកភាព​អំពី​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង តាមរយៈ​ការសម្រុះសម្រួល​សន្ធានកម្ម ដូច​មានចែង​ខាងលើនេះ គូភាគី​បាន​ព្រមព្រៀងគ្នា​ថា​វិវាទ​នោះ​ត្រូវ​បញ្ជូនទៅ​ដោះស្រាយ​ជា​ស្ថាពរ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​វិធាន​ស្តីពី​ម​ជ្ឈ​ត្ត​ការ​របស់​មជ្ឈមណ្ឌល​ជាតិ​នៃ​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម ("​វិធាន ម​.​ជ​.​ម​") ដែលមាន​សុពលភាព​អនុវត្ត នៅពេល​ចាប់ផ្តើម​ដំណើការ​ម​ជ្ឈ​ត្ត​ការ ហើយ​តាមរយៈ​ការយោង​ក្នុង​ប្រការនេះ វិធាន ម ជ ម ទាំងនោះ​ត្រូវ​ចាត់ទុកថា​បានរួម​បញ្ចូល​ជា​ផ្នែក​មួយ​កិច្ចសន្យា​នេះ​។​

​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ត្រូវមាន​ម​ជ្ឈ​ត្ត​ករ​ចំនួន​_____*​នាក់​។ ម​ជ្ឈ​ត្ត​ករ ត្រូវ​ចេះ​ស្ទាត់​នូវ​ភាសា​សម្រាប់ធ្វើ​ម​ជ្ឈ​ត្ត​ការ និង​មានចំណេះដឹង​ផ្នែក​ច្បាប់ និង​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ផ្នែក​ដែលមាន​វិវាទ​។​
(*​ចំនួន​ម​ជ្ឈ​ត្ត​ករ​ត្រូវ​កំណត់​ជា​ចំនួនសេស​)

​ភាសា​សម្រាប់ធ្វើ​ការសម្រុះសម្រួល​សន្ធានកម្ម និង​សម្រាប់ធ្វើ​ម​ជ្ឈ​ត្ត​ការ គឺ​_______________​។ ភាគី​ទាំងអស់​អាច​ព្រមព្រៀងគ្នា​លើកលែង​ការអនុវត្ត​នូវ​លក្ខខណ្ឌ​តម្រូវ​អំពី​ភាសា សម្រាប់​ឯកសារ​ភស្តុតាង​ជាលា​យ​ល័ក្ខណ៍​អក្សរ និង​សេចក្តី​អះអាង​ផ្ទាល់មាត់ ឬ ជា​លាយ​ល័ក្ខណ៍​អក្សរ​របស់​សាក្សី បាន​ក្នុងករណី​ដែល អ្នក​សម្រុះសម្រួល​ស​ន្ទា​ន​ការី ឬ វេទិកា​ម​ជ្ឈ​ត្ត​កម្ម​ពាក់ព័ន្ធ មាន​សមត្ថភាព​អាច​យល់បាន​យ៉ាង​ងាយស្រួល​នូវ​ភាសា​ដែល​ប្រើ​ក្នុង​ភស្តុតាង​ជាលា​យ​ល័ក្ខណ៍​អក្សរ និង​សេចក្តី​អះអាង​ផ្ទាល់មាត់ ឬ ជា​លាយ​ល័ក្ខណ៍​អក្សរ​របស់​សាក្សី​។​

​ថ្លៃ​ចំណាយ​ទាំងឡាយ​លើ​សេវា​សម្រុះសម្រួល​សន្ធានកម្ម និង​សេវា​ម​ជ្ឈ​ត្ត​ការ (​រួមបញ្ចូល​នូវ​តម្លៃ​ចុះបញ្ជី​សំណុំរឿង តម្លៃ​សេវា​រដ្ឋបាល តម្លៃ​សេវា​និង​ថ្លៃ​ចំណាយ​ចេញពី​ហោប៉ៅ​របស់​អ្នក​សម្រុះសម្រួល​សន្ធាន​ការី និង​ម​ជ្ឈ​ត្ត​ករ និង រាល់​ការចំណាយ​ផ្សេងៗ​ក្នុងការ​ទទួលបាន​នូវ​សេវា​របស់​សាក្សី​អង្គហេតុ និង​សាក្សី​ជំនាញការ​) ត្រូវ ៖
​ចែករំលែក​ស្មើគ្នា​រវាង​ភាគី​ទាំងអស់  □
​ឬ​
​ទទួលបន្ទុក​ទាំងស្រុង​ដោយ​ភាគី​ចាញ់ក្តី ឬ តាម​ការដែល​អ្នក​សម្រុះ​សម្រួល​សន្ធាន​ការី ឬ ម​ជ្ឈ​ត្ត​ករ​ពាក់ព័ន្ធ ពិចារណា​យល់ឃើញ​ថាស​ម​ស្រប អាស្រ័យ​លើ​សកម្មភាព​របស់​ភាគី​នីមួយៗ​នៃ​វិវាទ  □​។​

​រាល់​ការចំណាយ​ផ្ទាល់ខ្លួន​របស់​ភាគី រូ​ម​បញ្ចូល​នូវ​តម្លៃ​សេវា​មេធាវី និង​ថ្លៃ​ចំណាយ​លើ​ការចូលរួម​ក្នុង​ដំណើរការ​សម្រុះសម្រួល​ស​ន្ធា​នក​ម្ម និង​ដំណើរការ​ម​ជ្ឈ​ត្ត​ការ ត្រូវជា​បន្ទុក​តែ​ឯកឯង​របស់​ភាគី​រៀងៗ​ខ្លួន​។​

​ភាគី​ទាំងសងខាង​បាន​ព្រមព្រៀងគ្នា​បន្ថែមទៀតថា គ្មាន​ភាគី​ណាមួយ​នឹង​ស្នើសុំ​អន្តរាគមន៍​ពី​តុលាការ​អាជ្ញា​គតិ​ណាមួយ មុននឹង​ការបញ្ចប់​នូវ​នីតិវិធី​ដោះស្រាយ​វិវាទ​ដូច​ចែង​ខាងលើ​។ ភាគី​ណា​ដែល​បំពាន​ខចែង​ស្តីពី  ការមិន​ស្នើសុំ​អន្តរាគមន៍​ពី​តុលាការ នេះ​ត្រូវមាន​កាតព្វកិច្ច​ផ្តល់ជូន​ភាគី​ម្ខាង​ទៀត​នូវ​សំណង​ជំ​ងឹ​ចិត្ត​ស្មើនឹង [USD  ……..]​។​

​ច្បាប់​ដែល​ត្រូវ​យកមកអនុវត្ត​
​កិច្ចសន្យា​នេះ​ត្រូវ​ស្ថិតក្រោម​បញ្ញត្តិ​ច្បាប់​នៃ​__________________**​។​
(**​បញ្ជាក់​ឈ្មោះ​ប្រទេស ឬ​យុត្ថាធិការ​)
ចំនួនអ្នក
ចូលទស្សនា
00252700